កម្មវិធីបិទគម្រោងការអប់រំសីលធម៌

កម្មវិធីបិទគម្រោងការអប់រំសីលធម៌

កម្មវិធីបិទគម្រោងការអប់រំសីលធម៌ “ទាំងអស់គ្នាដើម្បីការអប់រំនៅក្នុងសហគមន៍” ថ្ងៃ៩រោច ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧។ ក្លិបព្រះពុទ្ធសាសនាដើម្បីយុវជននិងសង្គមនៃគណៈកម្មាធិការកម្មវិធីវប្បធម៌របស់សភានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ!

សូមថ្លែងនូវការកោដសរសើរចំពោះក្លិបព្រះពុទ្ធសាសនាដើម្បីយុវជននិងសង្គម ក្រោមការដឹកនាំរបស់ព្រះតេជគុណ ផាន់ បូរី ប្រធាន ព្រះតេជគុណ ភិន ធីដា អនុប្រធាន ព្រះតេជគុណ ឃាង ឃី ប្រធានគម្រោង និងសមាជិកទាំងអស់ព្រះអង្គ និងអ្នក ដែលបានបំពេញការងារនេះប្រកបដោយភាពជោគជ័យ និងមានអត្ថប្រយោជន៍យ៉ាងក្រៃលែង។

សូមថ្លែងអំណរគុណចំពោះប្រធានសភានិស្សិត លោក ង៉ែត សុខឡា និងសមាជិកសមាជិកាដែលបានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីបិទវគ្គ នឹងតែងតែគាំទ្រអស់ទាំងកម្លាំងកាយចិត្ត។

សូមថ្លែងអំណរគុណចំពោះព្រះប្រធានគណៈកម្មាធិការកម្មវិធីវប្បធម៌ ព្រះតេជគុណ អៀង ឫទ្ធា និងទីប្រឹក្សា លោក ស៊ុន ភួងតារា ព្រមទាំងសមាជិកសមាជិកាដែលបានសម្របសម្រួលក្នុងកម្មវិធីនេះ។ សូមថ្លែងអំណរគុណចំពោះប្រធានមណ្ឌលនៃអង្គការគ្រួសារថ្មី លោក សុខ ផាន់ណា និងសមាជិកសមាជិកាដែលបានសហការយ៉ាងកក់ក្តៅ។ សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ!

 

PASS Buddhism Club

PASS Buddhism Club 012

PASS Buddhism Club 011

PASS Buddhism Club 005

PASS Buddhism Club 010

PASS Buddhism Club 004

PASS Buddhism Club 003

PASS Buddhism Club 006

PASS Buddhism Club 020

PASS Buddhism Club 023

PASS Buddhism Club 013

PASS Buddhism Club 001

PASS Buddhism Club 002

PASS Buddhism Club 008

PASS Buddhism Club 014

PASS Buddhism Club 016

PASS Buddhism Club 015

PASS Buddhism Club 017

PASS Buddhism Club 018

PASS Buddhism Club 019 PASS Buddhism Club 009

PASS Buddhism Club 007

 

 

Leave a Reply

Your email address will not be published.