សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សភានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រសូមជម្រាបជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមិត្តនិស្សិតទាំងអស់ឲ្យបានជ្រាបថា
សភានិស្សិតត្រូវការជ្រើសរើសបេក្ខជន បេក្ខនារីសម្រាប់ថ្នាក់ដឹកនាំថ្មី ដែលធ្វើឡើងចាប់ពី ថ្ងៃទី0៦ ខែមីនា រហូត ដល់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ៥ ល្ងាច។
លក្ខខណ្ឌជ្រើសរើសសម្រាប់បេក្ខជន និងបេក្ខនារីក្នុងការដាក់ពាក្យ៖
១.ជាថ្នាក់ដឹកនាំ សមាជិក សមាជិការបស់សភានិស្សិត ឬនិស្សិតសាកលវិទ្យាល័យបញ្ញា សាស្ត្រដែលសកម្មក្នុងការងារសិក្សា និងមានលិខិតបញ្ជាក់ពី លោក លោកស្រីសាស្ត្រាចារ្យ (Recommendation Letter) យ៉ាងតិច ២ (អាចប្រគល់ជូនពេលក្រោយបើសិនមិនទាន់មាន)
២. មានកម្រិត GPA យ៉ាងតិច ៣.៣ និងមានចរិតសុភាពរាបសារ រួសរាយរាក់ទាក់ និងមានសីលធម៌ល្អ
៣. ធ្លាប់បានចូលរូមកម្មវិធីនានារបស់សភានិស្សិតយ៉ាងតិច ៦ដង និងមានបទពិសោធន៍ក្នុងការងារស្ម័គ្រចិត្ត
៤. មានបទពិសោធន៍អាចរៀបចំកម្មវិធីសហគមន៍ និងកម្មវិធីនានាសម្រាប់បម្រើនិស្សិត
៥.មានភាពជាអ្នកដឹកនាំ និងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហានានា និងមានទំនាក់ទំនងល្អ
៦. មិនមែនជាសកម្មជនគណបក្សនយោបាយណាមួយ ឬមាននិន្នាការជ្រុលនិយមរឿងនយោបាយ
៧. មានពេលវេលាគ្រប់គ្រាន់ក្នុងការបំពេញការងារនិងមានការទទួលខុសត្រូវចំពោះការងារក្នុងសភានិស្សិត
៨. ភ្ជាប់មកជាមួយនូវ CV, Personal Statement និងគោលនយោបាយអភិវឌ្ឍសភានិស្សិត
ហេតុនេះ ប្រសិនបើថ្នាក់ដឹកនាំ សមាជិក សមាជិការបស់សភានិស្សិត ឬនិស្សិតសាកលវិទ្យាល័យ
បញ្ញាសាស្ត្រដែលមានបំណងចង់ដាក់ពាក្យឈរឈ្មោះជាតំណាងសភានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ សូមដាក់ពាក្យមកកាន់ការិយាល័យសភានិស្សិតឲ្យបានមុនថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
សូមទំនាក់ទំនងព័ត៌មានលំអិតតាមរយ:លេខទូរស័ព្ទ៖ 086 424 279/093 445 063
យើងខ្ញុំរងចាំទទួលពាក្យរៀងរាល់ម៉ោងធ្វើការ (8:30am to 8:30pm)។ សូមអរគុណ!
We, PASS would like to inform all of you about our new PASS election. Inaddition, we need our new volunteer candidates to become our new leaders for improving PASS and providing the good services to all PUC students as the student representatives.Therefore, we would like to encourage all PASS members and PUC students to apply for this great opportunity for developing your personality, mentality, and functionality in good leadership skill.Deadline: March 16, 2017
Please kindly contact us for more detail information:
Tel: 093 445 063/086 42 42 79
E-mail: sarunthean939@gmail.com
Best regard,
Thean Sarun, Treasurer of PASS
 

Leave a Reply

Your email address will not be published.