អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ០៨​ មីនា​ ២០១៧!

អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ០៨​ មីនា​ ២០១៧!

ថ្ងៃ ១១កើត ខែ ផល្គុណ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឺងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ក្លឹបព្រះពុទ្ធសាសនាដើម្បីយុវជននិងសង្គម នៃគណៈកម្មាធិការកម្មវិធីវប្បធម៌របស់សភានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ បានប្រារព្ទកម្មវិធី  ៉​បរិភោគអាហារសាមគ្គី​​  ៉ នៅសាលាបងប្រុសម៉ារីស្ស អង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា​ ក្រុងតាខ្មៅ ខេត្តកណ្តាល។​ អង្គការសមគ្គីធម៌ម៉ារីស្សកម្ពុជាដែលមានជនពិការកំពុងរស់នៅក្នុងមណ្ឌល់ចំនួន ២៥០ នាក់។ ការប្រារព្ធកម្មវិធីនេះមានគោលបំណង

– អប់រំដល់ប្អូនៗជនពិការ

– ចែករំលែកបទពិសោធន៍ និងចំណេះដឹងជូនពួកគាត់
– ផ្តល់ការស្រលាញ់រាប់អានដល់ពួកគាត់ជាជនពិកា
– ការធ្វើអាហារសាមគ្គីគ្រួសារខ្មែរ និងញាំជាមួយពួកគាត់
– ការចែកសម្ភារៈសិក្សា
– ការលេងកម្សាន្តសប្បាយផ្សេងៗ
– ការផ្តល់ជាគំនិតដល់យុវជនផ្សេងទៀតក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ហើយនឹងការមិនរើសអើងដល់ជនពិកាដូចជាពួកគាត់ឡើយ ។

ជាទីបញ្ចប់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តនិស្សិត និងសប្បុរសធម៌ដែលបានបរិច្ចាគថវិកា សម្ភារៈ និងចំណាយពេលវេលាកម្លាំងកាយ កម្លាំងចិត្តចូលរួមក្នុងកម្មវិធីនេះ។ សូមប្រសិទ្ធិពរជ័យ ប្រកបជួបប្រទះតែនឹងសេចក្តីសុខចម្រើន​ សុខភាពល្អ និងមានសុភមង្គលក្នុងគ្រួសារ៕

 

 

Leave a Reply

Your email address will not be published.